អំពីពួកយើង

ជីវប្រវត្តិក្រុមហ៊ុន

ដេលី រៀលធី គ្រុប គឺជាក្រុមហ៊ុននៅក្នុងតំបន់មួយ ដែលផ្តល់នូវសេវាកម្ម និងការគ្រប់គ្រងផ្នែកអចលនទ្រព្យ។ ជាមួយនឹងរចនាបថសម័យបច្ចុប្បន្នរបស់ពួកយើង និងចំណង់ចំណូចចិត្តក្នុងការទំនាក់ទំនងអតិថិជនជាមួយនឹងអចលនទ្រព្យ យើងប្រាថ្នាផ្តល់ជូននូវបទពិសោធន៍អចលនទ្រព្យថ្មីចុងក្រោយបំផុត សម្រាប់អ្នកប្រើប្រាស់ភាពទាន់សម័យក្នុងពេលបច្ចុប្បន្ននេះ។ នៅពេលមានការទិញ លក់ ជួល ឬគ្រប់គ្រងទ្រព្យសម្បត្តិ យើងមិនបានកំណត់ អចលនទ្រព្យថ្មីទាន់សម័យ ឬក៏ចាស់ពីមុនឡើយ ផ្ទុយមកវិញពួកយើងតែងតែជំនួសមកវិញនូវការស្វែងរកអ្វីដែលថ្មី និងការច្នៃប្រឌិតខ្ពស់ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន និងអ្វីដែលសំខាន់ជាងនេះទៀតពួកយើងស្ថិតនៅជួរមុខនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ដេលី រៀលធី គ្រុប ជឿជាក់យ៉ាងមុតមាំលើក្រុមការងារ ការច្នៃប្រឌិត វិជ្ជាជីវៈ និងការសម្រេចចិត្តខ្ពស់ដែលមានរយៈពេលយូរអង្វែង។ យើងព្យាយាមថែរក្សា និងលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ពួកយើងតាមរយៈសកម្មភាពផ្សេងៗ ដោយប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ជាគោល។

ជីវប្រវត្តិក្រុមហ៊ុន ដេលី រៀលធី គ្រុប

ចក្ខុវិស្ស័យរបស់ពួកយើង

ដើម្បីក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដ៏រឹងមាំមួយនៅក្នុងតំបន់ យើងបានអនុវត្ត និងមានចំណេះជំនាញយ៉ាងពិតប្រាកដនៅក្នុងផ្នែកអចលនទ្រព្យ និងធ្វើរាល់សកម្មភាពពាក់ព័ន្ធនៅក្នុងទីតាំងផ្សេងៗ ដែលក្រុមហ៊ុនកំនត់គោលដៅយ៉ាងចំបង ដើម្បីសម្រេចអោយបាននូវប្រាក់ចំណូល និងការកើនឡើងជាលំដាប់ចំពោះម្ចាស់ភាគហ៊ុនទាំងអស់។

បេ​សកម្ម​របស់​ពួកយើង

យើងប្តេជ្ញាបង្កើតឡើងនូវប្រតិបត្តិការអចលនទ្រព្យប្រកបដោយភាពគាប់ប្រសើរ តាមរយៈការព្យាយាម ប្រឹងប្រែងរបស់អ្នកជំនាញក្នុងការគ្រប់គ្រង ដោយរួមផ្សំជាមួយការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ និងឧបករណ៍ផ្សេងៗទៀតផងដែរ។ យើងខិតខំបន្តផ្តល់ជូននូវសេវាកម្មគេហដ្ឋាន សម្រាប់អតិថិជនរបស់ពួកយើង មុន និងក្រោយពេលលក់ ហើយព្យាយាមធ្វើការជាមួយគ្នាយ៉ាងខ្លាំងក្លា ដើម្បីបង្កើតបរិយាកាសប្រកបដោយភាពជិតស្និទ្ធ ដែលជាប្រយោជន៍សម្រាប់យើងអាចសិក្សារៀនសូត្រ រីកចម្រើន និងជោគជ័យជាមួយគ្នា។ ដោយហេតុថាវិនិយោគថ្មីៗ បន្តកើនឡើងជាលំដាប់ ដូច្នេះយើងក៏ទទួលខុសត្រូវចំពោះការផ្តល់ជូននូវផែនការអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

គុណតម្លៃរបស់ពួកយើង

យើងខិតខំ ប្រឹងប្រែងប្រកបដោយចីរភាព ហើយតែងតែសម្លឹងឆ្ពោះទៅមុខជានិច្ច ដើម្បីទទួលបាននូវភាពជាអ្នកដឹកនាំ ភាពស្មោះត្រង់ និងឧត្តមភាពដែលមិនអាចកាត់ថ្លៃបាន។ យើងបន្តផ្តល់ជូននូវសេវាកម្មល្អបំផុត ដើម្បីធានាបាននូវការពេញចិត្តរបស់អតិថិជន។ វឌ្ឍនភាព ការច្នៃប្រឌិត និងការរីកចម្រើន ការអបអរភាពជោគជ័យបុគ្គល ការគោរពភាពជោគជ័យបុគ្គល ការគោរពគ្នា ការបំពេញអោយគ្នានិងគ្នា និងដំណើរការការងារដើម្បីចាប់យកឱកាសទៅវិញទៅមក គឺជាគុណតម្លៃស្នូលរបស់យើង ដែលបង្ហាញពីភាពខុសគ្នារវាងពួកយើង និងអ្នកដទៃ។

ក្រុមការងារ ក្រុមហ៊ុន ដេលី រៀលធី គ្រុប

ក្រុមការងាររបស់ពួកយើង

ធ្វើការជាមួយគ្នាគឺមានសារៈសំខាន់បំផុត។ ភាពចុះសម្រុងគ្នា និងអាកប្បកិរិយាវិជ្ជមានគឺសំខាន់ណាស់ដើម្បីទទួលបានភាពជោគជ័យ។ បើគ្មានការរួបរួមគ្នា និងការធ្វើការងារជាក្រុមទេ នោះគោលដៅរបស់យើងនឹងមិនអាចទទួលបានភាពជោគជ័យជាដាច់ខាត។ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យ ហើយយើងបន្តធ្វើការដើម្បីស្វែងរកសក្តានុពលនៃបុគ្គល និងផ្តល់ជារង្វាន់ដល់បុគ្គលដែលមានស្នាដៃលេចធ្លោ។ ក្រុមការងារដែលមានការប្តេជ្ញាចិត្តខ្ពស់គឺជាឆ្អឹងខ្នងរបស់ក្រុមហ៊ុន និងជាកត្តាជំរុញអោយក្រុមហ៊ុនទទួលបានភាពជឿជាក់ និងជោគជ័យ។

អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត របស់ពួកយើង

ក្រុមហ៊ុនដែលបង្កើតឡើងដោយស្របច្បាប់ និងទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជា